Luke 8

ស្ត្រី​ជា​ច្រើន​ឧបត្ថម្ភ​កិច្ចការ​របស់​ព្រះយេស៊ូ

1ក្រោយមកព្រះអង្គ​បាន​យាងពីក្រុងមួយទៅក្រុងមួយនិង​ពី​ភូមិ​មួយទៅភូមិមួយ​ទាំង​បង្រៀននិងប្រកាសដំណឹងល្អ​អំពី​នគរព្រះជាម្ចាស់​សាវក​ទាំង​ដប់ពីរ​បាន​នៅ​ជាមួយព្រះអង្គ​ដែរ 2ព្រមទាំងស្ដ្រីខ្លះដែល​ព្រះអង្គ​បានប្រោសឲ្យជាពីជំងឺផ្សេងៗនិង​ពី​វិញ្ញាណអាក្រក់ទាំងឡាយដែរ​គឺ​នាង​ម៉ារាហៅថាអ្នកក្រុងម៉ាក់ដាឡាដែល​មាន​អារក្ស​ចំនួន​ប្រាំពីរ​បាន​ចេញពី​នាង 3និងនាង​យ៉ូអាណាន់ប្រពន្ធ​លោក​ឃូសា​ជា​អ្នកបម្រើ​ស្ដេច​ហេរ៉ូឌ​នាង​ស៊ូសានព្រមទាំង​ពួក​ស្ដ្រី​ជាច្រើនទៀតដែល​បាន​ផ្គត់ផ្គង់​ដល់​ព្រះអង្គ​និង​ពួក​សាវក​ដោយទ្រព្យសម្បត្ដិ​របស់​ពួកគេ

រឿង​​អ្នកព្រោះគ្រាប់​ពូជ​

4ពេល​បណ្ដាជនច្រើនកុះករនិង​ពួក​អ្នក​នៅ​ក្រុងផ្សេងៗប្រមូលផ្ដុំគ្នាមក​ជួប​ព្រះអង្គ​ព្រះអង្គ​ក៏​មានបន្ទូលទៅ​ពួកគេ​ជារឿង​ប្រៀប​ប្រដូចថា 5«មាន​កសិករម្នាក់ចេញទៅព្រោះគ្រាប់ពូជ​របស់​គាត់ពេលគាត់ព្រោះគ្រាប់ពូជខ្លះ​បាន​ធ្លាក់​ទៅលើ​ផ្លូវ​ត្រូវ​គេ​ដើរជាន់ហើយសត្វ​លើ​អាកាស​បាន​មក​ចឹក​ស៊ី​អស់។ 6ខ្លះទៀតធ្លាក់ទៅលើ​ដី​មាន​ថ្មកាលដុះឡើង​នោះ​ក៏​ក្រៀមស្វិត​ទៅ​ព្រោះគ្មានសំណើម 7គ្រាប់ពូជខ្លះទៀត​ក៏​ធ្លាក់ទៅលើ​ដី​មាន​បន្លាហើយ​ក៏​ដុះឡើងជាមួយបន្លា​ដែល​បាន​រួបរឹតវា 8រីឯគ្រាប់ពូជ​ខ្លះទៀតធ្លាក់លើដីល្អក៏ដុះឡើងបង្កើតផល​បាន​មួយជាមួយរយ»។ ​ក្រោយពី​បាន​មានបន្ទូល​អំពី​សេចក្ដី​ទាំងនេះហើយ​ព្រះអង្គ​ក៏​បន្លឺសំឡេងថា៖ ​«អ្នកណាមានត្រចៀកស្ដាប់​ចូរ​ស្ដាប់ចុះ 9ពួកសិស្សព្រះអង្គ​បាន​ទូល​សួរព្រះអង្គថា៖ ​«តើ​រឿង​ប្រៀប​ប្រដូចនេះ​មាន​ន័យដូចម្ដេច 10ព្រះអង្គមានបន្ទូលថា៖ ​«អាថ៌កំបាំងនៃនគរព្រះជាម្ចាស់​ត្រូវបាន​ប្រទានមក​ឲ្យ​អ្នករាល់គ្នា​យល់​ប៉ុន្ដែ​សម្រាប់​អ្នកដទៃតាមរយៈរឿង​ប្រៀប​ប្រដូច​វិញ​ដើម្បី​ឲ្យ​គេ​មើល​ប៉ុន្ដែ​មិនឃើញ​ឲ្យ​ស្ដាប់ប៉ុន្ដែមិនយល់

ការ​ពន្យល់​អំពី​រឿង​​អ្នកព្រោះគ្រាប់​ពូជ​

11រឿង​ប្រៀប​ប្រដូចនេះ​មាន​ន័យ​ដូច​តទៅ​គ្រាប់ពូជជាព្រះបន្ទូល​របស់​ព្រះជាម្ចាស់ 12គ្រាប់ពូជលើផ្លូវជា​អស់​អ្នកដែល​បាន​​ព្រះបន្ទូល​រួច​អារក្ស​សាតាំង​ក៏​មកឆក់យកព្រះបន្ទូលនោះពីចិត្ដ​របស់​ពួកគេ​ទៅ​ដើម្បីកុំ​ឲ្យ​ពួកគេ​ជឿ​និង​បាន​សង្គ្រោះឡើយ 13គ្រាប់ពូជលើថ្ម​ជា​អស់​អ្នកដែលនៅពេល​បាន​ព្រះបន្ទូល​ក៏​ទទួលយកដោយអំណរតែ​អ្នក​ទាំងនេះគ្មានឫសទេពួកគេជឿបានតែមួយរយៈហើយនៅពេល​មាន​សេចក្ដីល្បួង​ពួកគេ​ក៏​បោះបង់ចោល 14គ្រាប់ពូជដែល​ធ្លាក់ក្នុង​គុម្ព​បន្លា​អ្នក​ទាំងនេះជា​អស់​អ្នកដែល​បាន​​ព្រះបន្ទូល​ប៉ុន្ដែដោយសារតែ​សេចក្ដី​ខ្វល់ខ្វាយទ្រព្យសម្បត្ដិព្រមទាំងតណ្ហា​នៃ​ជីវិតតាមមករួបរិតនោះមិន​បាន​បង្កើត​ផលផ្លែ​ដ៏ល្អឡើយ 15គ្រាប់ពូជលើដីល្អ​អ្នក​ទាំងនេះជា​អស់​អ្នកដែល​បាន​ព្រះបន្ទូល​និង​បាន​រក្សាទុកដោយចិត្ដល្អទៀងត្រង់ហើយបង្កើតផលផ្លែដោយ​សេចក្ដី​អត់ធ្មត់

រឿង​អំពីចង្កៀង​

16គ្មាន​អ្នកណាអុជចង្កៀងហើយ​យក​ក្រឡគ្របដាក់​នៅ​ក្រោមគ្រែ​ទេ​គឺ​គេ​ដាក់​នៅ​លើជើងចង្កៀងវិញដើម្បី​ឲ្យ​ពួក​អ្នកចូលមក​បាន​មើលឃើញពន្លឺ 17ដ្បិតគ្មាន​ការ​លាក់កំបាំងអ្វីដែលនឹងមិនសំដែង​ឲ្យ​ឃើញ​នោះ​ឡើយ​ហើយ​ក៏​គ្មានអាថ៌កំបាំងអ្វីដែលមិន​បាន​ឲ្យ​គេ​ដឹងនិងយកមកបើកចំហ​ដែរ។ 18ដូច្នេះចូរ​ប្រយ័ត្ន​ចំពោះ​របៀប​ដែល​អ្នករាល់គ្នា​ស្ដាប់ដ្បិតអ្នកណាដែលមាន​នឹង​បន្ថែម​ឲ្យ​ប៉ុន្ដែអ្នកណាដែលគ្មាន​នឹង​ត្រូវ​ដកយកពីអ្នកនោះវិញសូម្បីតែអ្វីដែល​អ្នកនោះ​គិតថាមាន​ផង»។

បងប្អូនពិតប្រាកដរបស់ព្រះយេស៊ូ​

19ម្ដាយ​និងបងប្អូន​របស់​ព្រះយេស៊ូ​បាន​មក​ជួប​ព្រះអង្គប៉ុន្ដែ​ពួកគេ​មិនអាចទៅជិតព្រះអង្គបានទេពីព្រោះមនុស្សច្រើន​ពេក 20រួចមានគេ​ក៏​ទូលព្រះអង្គថា៖ ​«ម្ដាយនិងបងប្អូន​របស់​លោក​កំពុង​ឈរនៅខាងក្រៅចង់ជួបលោក»។ 21ប៉ុន្ដែព្រះអង្គ​មានបន្ទូលឆ្លើយទៅពួកគេថា៖ ​«អ្នក​ណា​ដែលព្រះបន្ទូល​របស់​ព្រះជាម្ចាស់ហើយប្រព្រឹត្តតាម​អ្នក​នោះហើយជាម្ដាយនិង​ជា​បងប្អូន​របស់​ខ្ញុំ»។

ព្រះយេស៊ូរំងាប់​​ព្យុះ​នៅ​បឹង​កាលីឡេ​

22នៅ​ថ្ងៃមួយព្រះអង្គ​បាន​យាងចុះទូកជាមួយ​ពួក​សិស្សនិង​បាន​មានបន្ទូលទៅពួកគេថា៖ ​«ចូរ​យើង​ឆ្លងបឹងទៅត្រើយម្ខាង»។ ​ពួកគេ​ក៏ចេញទូកទៅ 23កាលពួកគេ​កំពុង​ឆ្លងទូក​ព្រះអង្គ​ក៏​ផ្ទំ​លក់នោះខ្យល់ព្យុះ​ក៏​បក់​មក​លើបឹងហើយ​ពួកគេ​ស្ទើរតែ​លិច​ទៅ​ក្នុង​ទឹក​ព្រមទាំងស្ថិត​នៅក្នុង​គ្រោះថ្នាក់ 24ពួកគេបាន​ចូលមកជិតដាស់ព្រះអង្គថា៖ ​«លោកគ្រូ! ​លោកគ្រូ! ​យើង​កំពុងតែ​វិនាសហើយ» ​ព្រះអង្គក៏ភ្ញាក់ឡើងបន្ទោសខ្យល់និងទឹករលកហើយ​វា​ក៏​ឈប់រួច​ក៏​ស្ងប់ទៅ 25ព្រះអង្គមានបន្ទូល​ទៅ​ពួកគេថា៖ ​«តើជំនឿ​របស់​អ្នករាល់គ្នានៅឯណា?» ​ពួកគេ​ក៏​នឹកអស្ចារ្យ​ទាំង​កោតខ្លាចនិងនិយាយគ្នា​ទៅវិញទៅមក​ថា៖ ​«ចុះ​តើ​លោក​នេះជានរណា​បានជា​សូម្បីតែខ្យល់និងទឹកស្ដាប់បង្គាប់​លោក​ពេល​លោក​បញ្ជា

ព្រះយេស៊ូបណ្ដេញ​​អារក្ស​ពី​បុរស​ម្នាក់​

26ពួកគេ​ក៏​ឆ្លងទូកមកដល់តំបន់​របស់​ពួក​គេរ៉ាស៊ីនដែលនៅទល់មុខ​ស្រុក​កាលីឡេ 27កាលព្រះអង្គ​ឡើង​លើគោក​ក៏​បាន​ជួប​នឹង​បុរសម្នាក់មកពីក្រុងនោះ​ដែល​មានអារក្សចូល​និង​មិន​បាន​ស្លៀកសម្លៀកបំពាក់អ្វីសោះអស់រយៈពេលយូរមកហើយ​គាត់​មិន​បាន​រស់នៅក្នុងផ្ទះទេគឺនៅ​តែ​តាម​ផ្នូរខ្មោច​ប៉ុណ្ណោះ។ 28ពេលឃើញ​ព្រះ​យេស៊ូ​គាត់​ក៏ក្រាបនៅពីមុខព្រះអង្គនិង​បាន​ស្រែក​ទូល​ដោយ​សំឡេង​ខ្លាំងៗថា៖ ​«ឱ​ព្រះ​យេស៊ូ​ដែល​ជា​ព្រះរាជបុត្រា​របស់​ព្រះជាម្ចាស់​ដ៏​ខ្ពស់បំផុតអើយ! ​តើ​ខ្ញុំនិងព្រះអង្គ​មាន​រឿង​ហេតុអ្វី​នឹងគ្នា? ​ខ្ញុំ​សូមអង្វរព្រះអង្គកុំ​ធ្វើ​ទារុណកម្មខ្ញុំអី»។ 29ដ្បិតព្រះអង្គ​បាន​បង្គាប់វិញ្ញាណអាក្រក់​ឲ្យ​ចេញពីបុរសនោះព្រោះ​វា​បាន​សណ្ឋិតក្នុងគាត់ច្រើនលើកហើយ​ដូច្នេះ​ទោះបី​គេ​យាម​គាត់​ទាំង​ដាក់ខ្នោះជើងនិង​ដាក់​ច្រវាក់​ក៏ដោយ​ក៏​គាត់​នៅតែ​ផ្ដាច់ចំណងទាំងអស់​នោះ​ខ្ទេច​ហើយ​អារក្ស​បាន​នាំ​គាត់​ទៅទីរហោឋាន 30ព្រះយេស៊ូសួរវាថា៖ ​«តើ​ឯងឈ្មោះអ្វី?» ​វាក៏ឆ្លើយថា៖ ​«កងទ័ព» ​ព្រោះ​មាន​អារក្សច្រើន​បាន​ចូលក្នុងគាត់ 31ហើយពួកវា​បាន​អង្វរព្រះអង្គកុំ​ឲ្យ​ព្រះអង្គ​បង្គាប់ពួកវាចេញទៅក្នុងរណ្ដៅនរក 32នៅទីនោះមានជ្រូកមួយហ្វូងធំ​កំពុងតែ​ស៊ីចំណីលើភ្នំហើយ​អារក្ស​ក៏​អង្វរព្រះអង្គសុំ​ឲ្យ​ព្រះអង្គ​អនុញ្ញាត​ឲ្យ​ពួកវា​ចូល​ក្នុង​ជ្រូក​ទាំងនោះ​ព្រះអង្គ​ក៏​អនុញ្ញាត​ឲ្យ​ពួកវា 33ពួកអារក្ស​ក៏​ចេញពីបុរសនោះចូលក្នុងសត្វជ្រូកទាំងនោះហ្វូងជ្រូក​ក៏​បោលតាមច្រាំងចំណោត​ចូល​ទៅក្នុងបឹងហើយលង់ទឹក​អស់ទៅ។ 34ពេលពួក​អ្នកចិញ្ចឹមជ្រូក​បាន​ឃើញ​ហេតុកាណ៍​កើតឡើងក៏រត់គេចខ្លួន​អស់​ហើយ​បាន​រៀបរាប់​រឿងនេះ​នៅតាមក្រុងនិងជនបទនានា 35ប្រជាជនក៏នាំគ្នា​ចេញមកមើលហេតុការណ៍ដែលកើតឡើងនិង​បាន​មកជួប​ព្រះ​យេស៊ូក៏ឃើញបុរសដែល​ពួក​អារក្ស​បាន​ចេញពី​គាត់​កំពុង​នៅ​ទៀបបាទា​ព្រះ​យេស៊ូ​ទាំង​ស្លៀកពាក់និង​មាន​ស្មារតី​ឡើង​វិញ​ពួកគេ​ក៏មាន​សេចក្ដី​កោតខ្លាត 36ពួកអ្នកដែល​បាន​ឃើញក៏រៀបរាប់ប្រាប់ពួកគេ​ពី​របៀបដែលបុរស​មាន​អារក្សចូល​ត្រូវបាន​ប្រោសឲ្យជា 37អ្នកទាំងអស់​ដែល​នៅ​ជុំវិញតំបន់​របស់​ពួក​គេរ៉ាស៊ីន​បាន​សុំ​ឲ្យ​ព្រះអង្គចាកចេញពីពួកគេព្រោះ​ពួកគេ​មាន​សេចក្ដី​ភ័យខ្លាចជាខ្លាំងដូច្នេះព្រះអង្គក៏យាងចុះទូកត្រលប់មកវិញ 38បុរសដែល​ពួក​អារក្ស​បាន​ចេញនោះ​បាន​អង្វរសុំនៅជាមួយព្រះអង្គប៉ុន្ដែ​ព្រះអង្គ​បាន​ចាត់គាត់​ឲ្យទៅ​វិញ​ដោយ​មានបន្ទូលថា 39«ចូរ​ត្រលប់ទៅផ្ទះ​របស់​អ្នក​វិញ​ហើយរៀបរាប់​អំពី​ការ​ទាំងអស់​ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​សម្រាប់​អ្នក»។ ​គាត់​ក៏ចេញទៅពាសពេញក្រុងទាំងមូលប្រកាសប្រាប់​អំពី​ការ​ទាំងអស់​ដែល​ព្រះ​យេស៊ូ​បាន​ធ្វើ​សម្រាប់​គាត់

ព្រះយេស៊ូប្រោស​ឲ្យ​ជា​​ដោយ​សារ​ជំនឿ​

40ពេល​ព្រះ​យេស៊ូត្រលប់មកវិញមនុស្ស​ច្រើន​​កុះករ​បាន​ស្វាគមន៍ព្រះអង្គយ៉ាងរាក់ទាក់ដ្បិត​ពួកគេ​គ្រប់គ្នា​បានទន្ទឹងចាំព្រះអង្គ 41ហើយមើល៍​មាន​បុរសម្នាក់ឈ្មោះយៃរ៉ូស​បាន​មក​ម្នាក់​នេះ​ជាប្រធានសាលាប្រជុំ​គាត់​បាន​ក្រាប​នៅ​ទៀបបាទា​ព្រះ​យេស៊ូ​ទាំង​អង្វរសុំ​ឲ្យ​ព្រះអង្គ​យាងទៅផ្ទះ​របស់​គាត់ 42ព្រោះកូនស្រីតែមួយ​របស់​គាត់​ដែល​មានអាយុ​ប្រហែលដប់ពីរឆ្នាំជិតស្លាប់ហើយប៉ុន្ដែពេលព្រះអង្គ​កំពុង​យាង​ទៅបណ្ដាជន​បាន​ប្រជ្រៀតព្រះអង្គ 43ហើយមាន​ស្ដ្រីម្នាក់មានជំងឺធ្លាក់ឈាមអស់រយៈពេលដប់ពីរឆ្នាំ​មក​ហើយ​(​នាង​បាន​ចំណាយទ្រព្យសម្បត្តិរបស់នាងទាំងអស់​លើ​ពួក​គ្រូពេទ្យ​)​តែ​គ្មាន​អ្នកណា​ម្នាក់អាចព្យាបាល​នាង​ជា​ឡើយ 44កាលបាន​ចូលមកជិត​ពី​ខាងក្រោយ​នាង​បាន​ពាល់រំយោលអាវ​របស់​ព្រះអង្គហើយ​នាង​ក៏​បាន​ឈប់ធ្លាក់ឈាមភ្លាម 45ព្រះយេស៊ូមានបន្ទូលថា៖ ​«តើ​នរណា​បាន​ពាល់ខ្ញុំ?» ​ពេល​មនុស្ស​គ្រប់គ្នា​កំពុងតែ​បដិសេធ​លោក​ពេត្រុស​ក៏​ទូលថា៖ ​«លោកគ្រូអើយ! ​បណ្ដាជន​កំពុង​ប្រជ្រៀតជុំវិញលោក» 46ប៉ុន្ដែព្រះ​យេស៊ូមានបន្ទូលថា៖ ​«មាន​អ្នកណាម្នាក់​បាន​ពាល់ខ្ញុំដ្បិតខ្ញុំដឹងថាអំណាច​បាន​ចេញពីខ្ញុំ»។ 47កាលស្ដ្រីនោះដឹងថា​នាង​លាក់មិនជិត​ក៏​មកក្រាប​ទាំង​ភ័យញ័រនៅពីមុខព្រះអង្គ​ហើយ​នាង​រៀបរាប់​ប្រាប់នៅចំពោះមុខមនុស្សទាំងអស់​អំពី​មូលហេតុដែល​នាង​បាន​ពាល់ព្រះអង្គនិងអំពីរបៀប​ដែល​នាង​បាន​ជាភ្លាមៗ 48រួចព្រះអង្គមានបន្ទូល​ទៅ​នាងថា៖ ​«កូនស្រីអើយ! ​ជំនឿ​របស់​អ្នក​បាន​ធ្វើ​ឲ្យ​អ្នកជាសះស្បើយហើយ​ចូរ​ទៅដោយសុខសាន្ដចុះ»។ 49ពេលព្រះអង្គ​កំពុង​មានបន្ទូល​មាន​មនុស្សម្នាក់មកពី​ផ្ទះ​របស់​ប្រធានសាលាប្រជុំប្រាប់​លោក​យៃរ៉ូស​ថា៖ ​«កូនស្រី​របស់​លោកស្លាប់ហើយកុំរំខានលោកគ្រូ​ទៀត​អី» 50ប៉ុន្ដែពេល​ព្រះ​យេស៊ូ​ក៏​ឆ្លើយ​ទៅ​លោកយៃរ៉ូសថា៖ ​«កុំខ្លាចអី! ​គ្រាន់តែជឿប៉ុណ្ណោះ​នាង​នឹង​បានជា»។ 51ពេលមកដល់ផ្ទះនោះព្រះអង្គមិន​បាន​អនុញ្ញាត​ឲ្យ​អ្នកណាចូលទៅ​ខាងក្នុង​ជាមួយព្រះអង្គទេលើកលែងតែ​លោក​ពេត្រុស​លោក​យ៉ូហាន​លោក​យ៉ាកុបនិងឪពុកម្ដាយក្មេង​ស្រី​នោះប៉ុណ្ណោះ 52មនុស្សទាំងអស់​កំពុង​កាន់ទុក្ខ​ទាំង​ទ្រហោយំប៉ុន្ដែ​ព្រះអង្គ​មានបន្ទូលថា៖ ​«ឈប់ទ្រហោយំ​ទៀត​ទៅដ្បិត​នាង​មិនទាន់ស្លាប់ទេ​គឺ​នាង​កំពុង​ដេកលក់ទេតើ» 53ពួកគេក៏​សើច​ចំអក​ឲ្យ​ព្រះអង្គ​ដោយ​ដឹងថា​នាង​បាន​ស្លាប់​ហើយ 54ប៉ុន្ដែព្រះអង្គ​បាន​ចាប់ដៃ​របស់​នាង​ទាំង​ស្រែកហៅថា៖ ​«នាង​តូច​អើយ! ​ក្រោកឡើង» 55វិញ្ញាណរបស់​នាងក៏ត្រលប់មកវិញហើយ​នាង​បាន​ក្រោកឈរភ្លាម​ព្រះអង្គ​ក៏បង្គាប់​ឲ្យ​ផ្ដល់អាហារ​ឲ្យ​នាង​បរិភោគ 56ឪពុកម្ដាយរបស់​នាង​មាន​ការអស្ចារ្យ​ក្នុង​ចិត្ដ​យ៉ាងខ្លាំងប៉ុន្ដែព្រះអង្គ​បាន​បង្គាប់ពួកគេកុំ​ឲ្យ​ប្រាប់​អ្នកណា​ម្នាក់​អំពី​ហេតុការណ៍​ដែល​បាន​កើតឡើងនេះ
Copyright information for KhmKCB